Khmer Dictionary: ឆ្នាំ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខួប
( ន.នាមសព្ទ )
រវាងពេលថ្ងៃខែឆ្នាំដែលមកជួបគ្នាវិញ; មួយខួបពេល ២៤ ម៉ោង គឺមួយថ្ងៃមួយយប់; មួយខួបថ្ងៃ ៧ គឺមួយអាទិត្យ; មួយខួបខែ ១២ គឺមួយឆ្នាំ; មួយខួបឆ្នាំ ១២ គឺមួយជុំរាសីឆ្នាំ ។
-
ខែ
( ន.នាមសព្ទ )
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ មានចន្ទគតិគឺ
- មិគសិរ ទី ១,
- បុស្ស ទី ២,
- មាឃ ទី ៣,
- ផគ្គុណ ទី ៤,
- ចេត្រ ទី ៥,
- ពិសាខ ទី ៦,
- ជេស្ឋ ទី ៧,
- អាសាធ ទី ៨,
- ស្រាពណ៍ ទី ៩,
- ភទ្របទ ទី ១០,
- អស្សុជ ទី ១១,
- កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ
- បឋមាសាធ ក្រោយឈ្មោះ
- ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច ។
-
ដើម
( ន.នាមសព្ទ )
គល់, ភាគជាដំបូង, ជាមុន : ដើមដៃ, ដើមទ្រូង, ដើមផ្លូវ ។ សំណុំខ្លួន, តួខ្លួន : ដើមឈើ, ដើមពោត; ឈើ ១ ដើម, ឫស្សី ១ ដើម, ដែក ១ដើម ។
- ដើមការ អ្នកផ្ដើមធ្វើការ, ម្ចាស់ការ (ប្រើចំពោះតែការកុសល ឬមង្គលការផ្សេងៗ) ។
- ដើមគំនិត អ្នកផ្ដើមគិតជាមុនគេ ។
- ដើមចម ដើមហេតុដែលជាធំក្នុងដំណើរ, ក្នុងរឿងអ្វីមួយ ។
- ដើមចោទ អ្នកផ្ដើមចោទមុនគេ, រូបចោទក៍ ។
- ដើមដង សំណុំ, លំនាំ, ទំហំ នៃដើមដំណាំផ្សេងៗ : ពោតឆ្នាំនេះ មានដើមដងល្អគា្រន់បើជាងពីក្នុងឆ្នាំមុន ។
- ដើមដំបូង គ្រាមុនបង្អស់ ។
- ដើមទង ទងគន្លង, ទំនងជាមុនបង្អស់ ។
- ដើមទុន ប្រាក់ដើម សម្រាប់ប្រកបការងារយកចំណេញ ។
- ដើមទ្រព្យ ទ្រព្យដែលមិនចាយវាយទុកឲ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ ។
- ដើមបណ្ដឹង អ្នកប្ដឹងមុន ។
- ដើមបុណ្យ អ្នកផ្ដើមធ្វើបុណ្យ (ម្ចាស់បុណ្យ) ។
- ដើមហេតុ ហេតុដំបូង ។
- ដើមឡើយ និ. កាលមុន, គ្រាដំបូង ។
- ដើមអាទិ
- , ដើមធាន ឬ ដើមអាទិដើមធាន (អ. ថ. --អាត) អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់ ។ល។
-
ដឹងក្ដី
( កិ.កិរិយាសព្ទ )
ដឹងសេចក្ដី, ដឹងការណ៍ខុសត្រូវ ។ ច្រើនប្រើជា គុ. ដែលបានដឹងការណ៍ខុសត្រូវក្រែលហើយ : ក្មេងតូចពុំទាន់ដឹងក្ដី; រឿងហ្នឹងកើតមានយូរឆ្នាំហើយតាំងពីខ្ញុំទើបដឹងក្ដីឯណោះ ។
-
តំណិច
( ន.នាមសព្ទ )
ភាពតិច, ការដែលបានតិច, ចំនួនដែលមានតិច : ឆ្នាំនេះតំណិច ស្រូវកាន់តែថយចុះជាងឆ្នាំមុនទៅទៀត ។
-
ដួងជតា
( ន.នាមសព្ទ )
[ដួងជៈដា]
ដួងកំណើត, ថ្ងៃ ខែ ឆ្នាំដែលកើតពាក់ព័ន្ធនឹងរាសីរបស់បុគ្គលនីមួយៗ ។
-
ដំណាច់
( ន.នាមសព្ទ )
ការដាច់, ដំណើរដាច់, អ្វីៗដែលដាច់ : ដំណាច់ឆ្នាំចាស់, ដំណាច់ខែ ។
-
ដំណាល
( គុ.គុនសព្ទ )
ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា : អ្នកនឹងខ្ញុំកើតឆ្នាំដំណាលគ្នា; ចេញទៅក្នុងពេលដំណាលគ្នា ។ កិ. វិ. ព្រមគ្នា, ជាមួយគ្នា : ទៅដំណាលគ្នា, មកដល់ដំណាលគ្នា ។
-
តុករង្វាន់
( ន.នាមសព្ទ )
រង្វាន់ដែលរាជការ ឬឯកជនប្រគល់ ជាពិសេសដល់ជនដែលមានគុណវុឌ្ឍិគួរគេពេញចិត្តចង់ឲ្យ, ពុំមែនជារង្វាន់ចាំបាច់ដោយខានពុំបានទេ : សិស្ស ១០ នាក់បានទទួលតុករង្វាន់អំពីក្រសួងអប់រំជាតិ; ទាហាន ៣ នាក់ បានទទួលតុករង្វាន់មួយពាន់រៀលម្នាក់ ព្រោះខ្លួនបានប្រតិបត្តិការ ដែលទាហានឯទៀតកម្រនឹងធ្វើបាន ។ ព. ផ្ទ. រង្វាន់ប្រចាំឆ្នាំ; រង្វាន់ចាំបាច់ ។
-
ថវិកា
( ន.នាមសព្ទ )
[ថៈ-- ]
ថង់; យាម; ទៃ ។ សព្វថ្ងៃពាក្យនេះ ប្រើសំដៅយកបញ្ជីដែលគ្រោង ឬកត់ត្រាទុកនូវប្រាក់ចំណូលនិងចំណាយរៀងរាល់ឆ្នាំ ប្រៀបដូចជាថង់សម្រាប់ដាក់ប្រាក់ : គ្រោងថវិកា, ចាយ វាយប្រាក់កុំឲ្យហួសលើសពីថវិការបស់ខ្លួន ។
- ថវិកាខេត្ត ថវិកាសម្រាប់ប្រើប្រាស់ក្នុងខេត្ត ។
- ថវិកាជាតិ ថវិការបស់ជាតិ គឺថវិកាសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។
- ថវិកាប្រធួន សេចក្ដីសុំរួមគ្នាដែលក្រសួងហិរញ្ញវត្ថុធ្វើជូនទៅរដ្ឋសភា ដើម្បីសុំនូវឥណទានបន្ថែម សម្រាប់ចាយវាយទប់ទល់ទម្រាំបានថវិកាដើម ។